កិច្ចប្រជុំសាមញ្ញលើកទី១៦ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, September 30, 2025

កិច្ចប្រជុំសាមញ្ញលើកទី១៦ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង


 កិច្ចប្រជុំសាមញ្ញលើកទី១៦ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង


(ស្វាយរៀង): នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៦ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ដែលកិច្ចប្រជុំនេះ ក៏មានការចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ព្រមទាំងលោក លោកស្រី អភិបាលរង នៃគណៈ អភិបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងទីចាត់ការទាំង៥របស់សាលាខេត្ត។


របៀបវារៈនៃកិច្ចប្រជុំ៖

១.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៥

២. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែកញ្ញា និងទិសដៅបន្តខែតុលា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត

៣.១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៦-២០២៨ របស់ខេត្តស្វាយរៀង

     ២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការចំណូល ចំណាយថវិកាឆ្នាំ២០២៦ របស់ រដ្ឋបាលខេត្តស្វាយរៀង

៤.១-ពិនិត្យ និងអនុម័តសេចក្តីព្រាងផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៦-២០២៨ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង

   ២-ពិនិត្យ និងអនុម័តសេចក្តីព្រាងផែនការចំណូល ចំណាយថវិកាឆ្នាំ២០២៦ របស់មន្ទីរ សុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង

៥.អនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ជូនមន្ត្រីរាជការសាលាខេត្ត ប្រចាំខែកញ្ញា ឆ្នាំ២០២៥

៦.ពិនិត្យ និងអនុម័តរបាយការណ៍ស្តីពីការអនុវត្តកិច្ចលទ្ធកម្មប្រចាំត្រីមាសទី៣ និង ទិសដៅបន្តឆមាសទី៤ របស់រដ្ឋបាលខេត្ត

៧.ស្តាប់របាយការណ៍ប្រចាំខែកញ្ញា និងទិសដៅការងារបន្តខែតុលា ឆ្នាំ២០២៥ របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត

៨.សេចក្តីផ្សេងៗ៕

ដោយ:ភក្ដី











No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages